ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈរូបគេបើករថយន្តក្នុងល្បឿនលឿនទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ពេញទំហឹងបណ្ដាឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ សង្ស័យអ្នកបើកបរស្រវឹងស្រា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦។ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីវិញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបុរសខាងលើបើករថយន្ត១គ្រឿងម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ2BP-1609 បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ពេញទំហឹងបណ្ដាឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ ចំណែកអ្នកបើកបររងរបួសដៃម្ខាងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ









