លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ពីការចាប់អារម្មណ៍និងគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជនបន្តវេន កាន់មុខតំណែងជានាយប៉ុស្ដិ៍និងនាយរងប៉ុស្ដិ៍ ក៏ដូចជាមុខតំណែងផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍និងគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជនបន្តវេន កាន់មុខតំណែងជានាយប៉ុស្ដិ៍និងនាយរងប៉ុស្ដិ៍ ក៏ដូចជាមុខតំណែងផ្សេងៗ។

 

លោកបណ្ឌិត បានបញ្ជាក់ថា ការតែងតាំងមុខតំណែងនាយ-រងផ្នែក នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាសិទ្ធិសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈការស្នើឡើងពីអង្គភាពនគរបាលថ្នាក់ក្រោមជាតិតាមឋានានុក្រម គឺ តាំងពីប៉ុស្ដិ៍នគរបាលរដ្ឋបាលសាមី រហូតមកដល់ស្នងការដ្ឋានរាជធានី-ខេត្ត និងចុងក្រោយគឺអគ្គស្នងការដ្ឋាន ដោយទាមទារការបំពេញបាននូវលក្ខណសម្បត្តិផ្អែកលើគុណាធិបតេយ្យ តម្រូវការចំាបាច់ចំពោះមុខទាំងកម្លាំង និងជំនាញ ក៏ដូចជាស្ថានភាពជាក់ស្ដែងនៃអង្គភាពសាមី គឺប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ ពិសេសការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងបទល្មើសតាមបច្ចេកវិទ្យានេះ។

 

ក្នុងនោះ ការខ្វះមូលធនមន្ត្រី/កម្លាំងនៅតាមប៉ុស្ដិ៍នគរបាល ជាមុខសញ្ញាមួយដែលក្រសួងកំពុងដាក់ចេញគោលនយោបាយទម្លាក់ក្របខណ្ឌឱ្យបានច្រើនទៅតាមបណ្ដាប៉ុស្ដិ៍។ តែទោះយ៉ាងណា យើងក៏នឹងតាមដាន ពិនិត្យ រាល់ព័ត៌មាន មតិមហាជន ស្របនឹងការសង្ឃឹមថា សាធារណជននឹងគាំទ្រ លើកទឹកចិត្ត ដល់អ្នកបន្តវេន ក្នុងលក្ខខណ្ឌ ដូចដែលខ្ញុំបានលើកខាងលើ,កុំឱ្យផ្ទុយពីនេះ។

...

 

ទន្ទឹមនឹងនេះដែរ ក៏ត្រូវមានប្រព័ន្ធវាយតម្លៃលើការកាន់មុខតំណែងទាំងនេះ ក្នុងរយៈពេលកំណត់ជាក់លាក់មួយដែរ ដើម្បីប្រាកដថា ពួកគេបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ប្រសិទ្ធផល គុណផល ប្រកបដោយគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងអង្គភាពអាណាព្យាបាល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print