នគរបាលស្រុកកោះញែកបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់ និងបន្តទៅឃាត់ខ្លួននៅខេត្តរតនគិរីម្នាក់ទៀត

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ អនុវត្តបទបញ្ជាឧត្តមសេនីយ៍ត្រី ជា

ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក ដឹកនាំដោយលោក វរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បង្រ្កាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នាថ្ងៃទី១៤ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង ០០នាទី លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូររក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបំបែកវាលច្រេះ ស្ថិតនៅក្នុងភូមិ អូរយ៉េះ ឃុំ ស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រតិបត្តការនេះកម្លាំងជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្សយ័ចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម :
១ -ឈ្មោះ សុខ សំណាងភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្បាលជ្រោយ ឃុំ ស្រសង្គម ស្រុកកោះញែក ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ ដែន វ៉ាយុ ភេទ ប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិសេរីមានរឹទ្ធ ឃុំ ស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលទ្ធផលវិជ្ជមាន(+)។
៣.ឈ្មោះ ថា វ៉ាន់ហៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិអូយ៉េះ ឃុំ ស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលទ្ធផលវិជ្ជមាន(+)។
៤.ឈ្មោះ ញឹប ណារ៉ាត់ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិរយ៉ ឃុំ រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលទ្ធផលវិជ្ជមាន(+)។
៥.ឈ្មោះ ញឹប ប៉ុនថនភេទ ប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិរយ៉ ឃុំ រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលទ្ធផលវិជ្ជមាន(+)។

សមត្ថកិច្ចបានចាប់យកសម្ភារៈ វត្ថុតាងរួមមាន:
១-ក្រាមពណ៌សថ្លាសង្ស័យថាជា
សារធាតុញៀនចំនួន ៦កញ្ចប់
២កញ្ចប់ធំល្មមនិង៤កញ្ចប់តូច
២-ម៉ូតូ ម៉ាកអ៉ិចសិនធើចំនួន ០២ គ្រឿង
-ម៉ូតូម៉ាកវីវា ចំនួន០១គ្រឿង
៣-ទូរស័ព្ទចំនួន ០៤គ្រឿង
-ម៉ាក oppo ពណ៍ទឹកប៉ិច១ គ្រឿង
-ម៉ាក iPhone ពណ៌សរ ២ គ្រឿង
-ម៉ាក tecno ពណ៍សរ ១គ្រឿង
៤-ឧបករណ៍សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន

លុះបានចម្លើយសារភាពពីឈ្មោះ ថា វ៉ាន់ហៃ រួចហើយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត មណ្ឌលគិរី និងកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកោះញែកបានបន្តពន្លាតដែនដីទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានឃាត់ជនសង្ស័យបានម្នាក់ ទៀតឈ្មោះ តាំហាំម៉ាត់ យូសុះ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ អ៉ីស្លាម សញ្ជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិ ដីឡូត៏ ឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរីធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលទ្ធផលវិជ្ជមាន (+)។

បានចាប់យកសម្ភារៈ វត្ថុតាងរួមមាន
១.ជាក្រាមពណ៍សរថ្លាសង្ស័យថាជាសារធាតុញៀនចំនួន២កញ្ចប់តូច
២.ម៉ូតូម៉ាកវេវពណ៍សរចំនួន១គ្រឿង
៣.ទូរសព្ទម៉ាកiPhone ពណ៍ខ្មៅចំនួន១គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកកោះញែកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿង ញៀនខេត្តមណ្ឌលគិរីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print