ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង បញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបជូនសង្ស័យពីរនាក់ ទើបចេញពីពន្ធនាគារករណីលួចសម្បត្តិប្រជាពលរដ្ឋ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០ នាទី នៅចំនុចភូមិសាស្រ្ត ឃុំក្រាំងចេក និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចោរកម្មចំនួន២នាក់ ដែលប្រជាពលរដ្ឋរស់នៅឃុំ ក្រាំងចេក ព្រៃក្រសាំងនិងចាន់សែនបានរាយការណ៍ថា លួចមិនរេីស លួចជាអាជីពនិងជាមុខសញ្ញាទេីបចេញពីពន្ធនាគា ពាក់ព័ន្ធនឹងករណីចោរកម្មទាំងពីរនាក់។
មុខសញ្ញាទាំង២មាន១.ឈ្មោះ ឡេង កែវ (ប៉ោង) ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំងស្រុកសាមគ្គីមុនីជ័យ។ ជននេះឆ្លេីយសារភាពថាធ្លាប់ធ្វេីសកម្មភាពលួចមាន់ប្រជាពលរដ្ឋបាន៦លេីកនិង២. ឈ្មោះ វ៉ាន់ វុទ្ធី (ហៅវ៉ិច) ភេទប្រុស អាយុ៣១ឆ្នាំ រស់ នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន សស្រុកសាមគ្គីមុនីជ័យ។ ជននេះឆ្លេីយសារភាព ធ្លាប់ធ្វេីសកម្មភាពលួច ទូរស័ព្ទ .មាន់. អង្ករ និងសម្ភារ:ផ្សេងៗជាច្រេីន ) ។
មុខសញ្ញាសង្ស័យទាំងពីរជាមុខសញ្ញាដែលប្រេីប្រាស់គ្រឿងញៀនទាំងបំពានផងដែរ។ ករណីខាងលើកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់ ៕
ដោយ៖ សុរិយា










