ភ្នំពេញ÷ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់អំពើលួចម៉ូតូ។ ករណីនេះបានកើត ឡើង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង០០នាទី នៅចំណុចផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្រព្រឹត្តអំពើលួច(ម៉ូតូ)ដែលបង្កឡើងដោយជនសង្ស័យម្នាក់ស្លៀកពាក់សុីវិល ដែលប្រើប្រាស់មធ្យោបាយថ្មើរជើង ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះតិ សុធារា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ និងស្នាក់ នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ហុីន កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-សម្ភារ:បាត់បង់:ម៉ូតូ១គ្រឿងម៉ាកHONDA DREAM C១២៥ ពណ៍ខ្មៅសេរីឆ្នាំ២០២៦ ផ្លាកលេខភ្នំពេញ ១MM.៩៤៩១។ -វត្ថុតាងចាប់យក:ម៉ូតូ១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៍ខ្មៅសេរីឆ្នាំ២០២៦ ផ្លាកលេខភ្នំពេញ១MM.៩៤៩១។
បច្ចុប្បន្នជនសង្ស័យខាងលើបាមបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










