ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២និង០០នាទី អនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយ លោកវរសេនីយ៍ ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ១. ឈ្មោះ ធឿន ពិសទ្ធិ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង,២.ឈ្មោះ ស៊ឹម ពេជ្រ ភេទ ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល , ៣. ឈ្មោះ អ៊ិត ជីវី ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង, ៤. ឈ្មោះ សំអាត សុផាក់ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្រុមទី០៤ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៥. ឈ្មោះ រុន សាន់ទ្រីរី ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង និង៦. ឈ្មោះ គឹម សុវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល។
វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, ទូរស័ព្ទចំនួន ០៥គ្រឿង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










