សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទី តាំង ពេទ្យរដ្ឋនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបថា ពេលថ្មីៗនេះ មានក្រុមហ៊ុនមកពីប រទេស មួយ មានបំណងវិនិយោគផ្តល់សេវា និងបំពាក់ឧបករណ៍ព្យាបាលជំងឺមហារីកនៅក្នុងពេទ្យរដ្ឋ ដោយប្រើបុគ្គលិករបស់រដ្ឋ ដោយបែងចែកផលលាភគ្នា។

 

មិនមែនតែវិស័យសុខាភិបាលនោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋនោះឡើយ។

 

នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេច អញ្ជើញ សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា ព្យាបាល ជំងឺមហារីក។

ក្នុងនោះ នាយករដ្ឋមន្ត្រី បញ្ជាក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យលើផលិតផលលក់តាមអនឡាញ ដូចជា ។ ឡេ និងផ្សេងៗទៀត ហើយចាត់វិធានការបន្ទាន់ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជន ។

 

សម្ដេចធិបតី មិនឯកភាពដាច់ខាត ចំពោះសំណើរយកទីតាំងពេទ្យរដ្ឋ ផ្ដល់សេវាលក្ខណៈឯកជន។ ការបញ្ជាក់នេះ ធ្វើឡើង បន្ទាប់ពីមានក្រុមហ៊ុនឯកជនមួយមកពីក្រៅប្រទេស សុំគោលការណ៍យកផ្នែកខ្លះ នៃទីតាំងពេទ្យរដ្ឋ បំពាក់បរិក្ខា សុំសិទ្ធប្រើប្រាស់ពេទ្យរដ្ឋ បណ្ដុះបណ្ដាល ហើយបើកផ្ដល់សេវាឯកជន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print