សម្តេចធិបតី តើមន្ទីរពេទ្យហ្លួងម៉ែផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋដែលមានជំងឺមហារីក?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មន្ទីរពេទ្យហ្លួងម៉ែ គឺជាសមិទ្ធផលនៃការប្រែក្លាយពីមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ មកជាមន្ទីរពេទ្យជួយសង្គ្រោះអ្នកជំងឺមហារីក ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។

 

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបង្កើតមន្ទីរពេទ្យនេះឡើង គឺដើម្បីជួយកាត់បន្ថយការចំណាយដ៏សន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ ដែលពីមុនត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ៨ម៉ឺនដុល្លារ សម្រាប់ការទៅព្យាបាលជំងឺមហារីកនៅក្រៅប្រទេស។ ផ្ទុយទៅវិញ ការព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ គឺមានតម្លៃសមរម្យបំផុត ដោយការពិនិត្យម្ដងចំណាយត្រឹមតែប្រមាណ ៣០ដុល្លារតែប៉ុណ្ណោះ ហើយពលរដ្ឋក៏អាចប្រើប្រាស់បណ្ណ ប.ស.ស. សម្រាប់ផ្នែកខ្លះផងដែរ។

 

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មន្ទីរពេទ្យហ្លួងម៉ែមិនមែនជាមន្ទីរពេទ្យរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែជាមន្ទីរពេទ្យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបើកទូលាយ និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ជូនដល់អ្នកដែលត្រូវការសេវាពិគ្រោះយោបល់ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print