សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណី

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ បានចុះល្បាត និងបង្ក្រាបករណីពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់សារធាតុញៀន ចំនួន ០២ករណី ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល។

ករណីទី១ កើតឡើងនៅវេលាម៉ោង ១៦:៣០នាទី នៅផ្លូវកៅស៊ូ ភូមិថ្មី ឃុំទួលព្រេជ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យន់ ចាន់ថន អាយុ៤៦ឆ្នាំ និងដកហូតម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ០១កញ្ចប់ ទម្ងន់ ០,១០ក្រាម។

ករណីទី២ កើតឡើងនៅវេលាម៉ោង ២៣:១០នាទី នៅមាត់ត្រពាំងទឹក ភូមិគោល ឃុំទួលព្រេជ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ គឺ ចូច ចាប អាយុ៣៧ ឆ្នាំ និង សុខ យី ហៅ ស្រួច អាយុ៣៦ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ០១កញ្ចប់ ទម្ងន់ ០,៥៨ក្រាម ព្រមទាំងទូរសព្ទដៃ ០១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមការសាកសួរ ជនសង្ស័យម្នាក់បានរៀបរាប់អំពីប្រភពដែលខ្លួនអះអាងថាបានទិញសារធាតុញៀន និងមុខសញ្ញាពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មុខសញ្ញាចំនួន ០៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការស្វែងរករបស់សមត្ថកិច្ច។

សរុបក្នុងប្រតិបត្តិការទាំង ០២ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងដកហូតសារធាតុសង្ស័យជាសារធាតុញៀនសរុប ០,៦៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានចាត់ចែងតាមនីតិវិធី ខណៈកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print