កម្លាំងអាវុធហត្ថស្រុកបាទីចុះបង្រ្កាបទីតាំងល្បែងស៊ី សងខុសច្បាប់ ក្រុមអ្នកញៀនល្បែងរត់ប្រាសអាយុបន្សល់ទុកម៉ូតូ ២គ្រឿង

ចែករំលែក៖

ខេត្តតាកែវ៖ អាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងយ៉ាងទាន់ហេតុការណ៍ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ប្រតិបត្តិការបង្រ្កាបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំបញ្ជាលោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាទី។ ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានចុះបង្រ្កាបនោះ ស្ថិតនៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ក្រុមអ្នកញៀនល្បែងដែលកំពុងប្រមូលផ្តុំគ្នាលេងយ៉ាងពុះកញ្ជ្រោលនោះ បានដឹងខ្លួនមុន និងបានរត់គេចខ្លួនប្រាសអាយុចូលទៅក្នុងព្រៃ និងផ្ទះអ្នកស្រុកនៅក្បែរនោះបាត់ស្រមោលអស់ ។

នៅក្នុងរង្វង់ប្រតិបត្តិការនេះ ក្រុមអ្នកញៀនល្បែងបានបន្សល់ទុកនូវវត្ថុតាងម៉ូតូចំនួន ២គ្រឿង នៅនឹងកន្លែងកើតហេតុផងដែរ ។ បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបាទីដកហូត និងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីបន្តការស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់ម៉ូតូ និងអ្នកពាក់ព័ន្ធ មកចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។

...

មហាជន និងប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងសាប បានសម្តែងនូវក្តីសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការក្តៅរបស់ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសន្តិសុខ សុវត្ថិ ភាព ជូនប្រជាពលរដ្ឋ និងឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះបញ្ហាល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនៃបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print