នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីធ្លាក់ប្លន់ម៉ូតូ យ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ឃាត់ជនសង្ស័យបាន ៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនៅក្របាលស្រុកអង្គស្នួលបានឲ្យ ដឹងនៅព្រឹកថ្ងៃទី១៧ខែកញ្ញានេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជួនសង្ស័យបីនាក់ករណីធ្លាក់ប្លន់ម៉ូតូនិងពាក់ព័ន្ធគ្រឿងញៀន។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០១ រសៀលនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលជនរងគ្រោះ ឈ្មោះ លឹម រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចំការឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ចំនួន០៤នាក់ ប្រុស(ឃាត់ខ្លួនបាន០៣ នាក់) គ្មានសារធាតុញៀនក្នុងទឹកនោម(-)
១-ឈ្មោះ ជាតិ ចាន់ប្រាថ្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ ឃាត់ខ្លួន)។
២-ឈ្មោះ ពង្ស សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបឹងធំទៅ១ សង្កាត់បឹងធំ ខណ្ឌកំបូល ខេត្តកណ្ដាល (អ្នកបើកម៉ូតូធ្វើសកម្មភាពធាក់ជនរងគ្រោះ ឃាត់ខ្លួន)។
៣-ឈ្មោះ ទូច មិថុនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកជិះក្រោយ ឃាត់ខ្លួន) ។
៤-ឈ្មោះ និត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកជិះម៉ូតូជនរងគ្រោះ គេចខ្លួន)។

+វត្ថុតាងចាប់យក :
១-ម៉ូតូម៉ាក HONDA DREAM សង់C125 ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MU-2126(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
២-ម៉ូតូម៉ាក SUZUKl NEX2 ពណ៌ប្រផេះ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ តាកែវ 1R-1042(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
៣-កាំបិតផ្កាក់ដងឬស្សី០១ដើម និងទូរសព្ទដៃម៉ាក អាយហ្វូន១២ប្រូ ពណ៌ខៀវ០១គ្រឿង។
៤-ម៉ូតូម៉ាក HONDA DREAM សង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MT-1033(ជារបស់ជនរងគ្រោះ យកបានមកវិញ)។

ករណីនេះបណ្តាលឱ្យបាត់បង់ម៉ូតូ ០១គ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិត២០២៦ ពាក់ផ្លាលេខ ភ្នំពេញ 1MT-1033(ជារបស់ជនរងគ្រោះ យកបានមកវិញ)។

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនឌុបមិត្តភ័ក្ក្រម្នាក់ និងមិត្តភ័ក្ក្រម្នាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងគ្នា ហើយធ្វើដំណើរចេញពីបន្ទប់ជួលដែលខ្លួនស្នាក់នៅភូមិចំការឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅលេងមិត្តភ័ក្រ ម្នាក់នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។ ពេលដែលបានទៅដល់បន្ទប់ជួលមិត្តភ័ក្ក្របានមួយសន្ទុះក៏បានបបួលគ្នាធ្វើដំណើរត្រឡប់ទៅលេងរាជធានីភ្នំពេញវិញ។

ពេលជនរងគ្រោះ និងមិត្តភ័ក្ក្រធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ និងបក្ខពួកមានគ្នាចំនួន៤នាក់ ជិះម៉ូតូចំនួន០២គ្រឿងខាងលើ មកធ្វើ សកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយជនរងគ្រោះ និងមិត្តភ័ក្ក្រដែលជិះជាមួយគ្នាបានរត់គេចខ្លួនឆ្ងាយពីម៉ូតូ ពីព្រោះបក្ខពួកជនសង្ស័យប្រដាប់ដោយកាំបិតផ្កាកនៅក្នុងដៃហើយស្រែកជំរាមកាត់ទៅលើជនរងគ្រោះ។

បន្ទាប់មកជនសង្ស័យ និងបក្ខពួក បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅតាមផ្លូវបេតុងលេខ១៤២ពីទិសខាងជើងទៅទិសខាងត្បូងកាត់តាមផ្សារបែកចានបាត់ស្រមោល។ ចំណែកជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះដល់ទៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។

លុះដល់វេលាម៉ោង០៩ និង០០នាទីថ្ងៃទីខែឆ្នាំកើតហេតុ អនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល មានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល
ដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្ម ទណ្ឌដឹកនាំដោយលោកវរសេនយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលបែកចាន និងប៉ុស្តិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ និងប៉ុស្តិ៍ប្រទះឡាង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានស៊េីបអង្កេតស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក រួមទាំងវត្ថុតាងនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនីតិវិធី។

នៅចពោះមុខសមត្ថកិច្ចជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែន។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print