ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រោងដែកតាំងលំអរមុខវត្តភ្នំ សង្កត់រថយន្ត២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួន២គ្រឿងបានរងការខូចខាត បន្ទាប់ពីរោងដែកសម្រាប់តាំងលំអរមួយកន្លែងនៅខាងមុខវត្តភ្នំ ត្រូវបានបាក់រលំដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦កាលពីវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាច តាមបណ្តោយផ្លូវព្រះនរោត្តម ខាងមុខវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកំពុងមានភ្លៀងធ្លាក់ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្តាលឱ្យរោងដែកតាំងលំអរបាក់រលំចុះមកលើរថយន្តដែលកំពុងចតនៅក្បែរនោះចំនួន២គ្រឿង បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។

 

ក្រោយកើតហេតុ ក្រុមជាងជំនាញបានចុះកាត់ និងរុះរើដែកដែលបាក់រលំ ដើម្បីយករថយន្តទាំងពីរចេញពីក្រោមរោងដែក និងបើកផ្លូវឱ្យមានសុវត្ថិភាពឡើងវិញ។ រថយន្តដែលខូចខាត ត្រូវបានប្រគល់ជូនម្ចាស់ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ខណៈដែកដែលនៅសេសសល់ ត្រូវបានបន្តរុះរើ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print