នគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿង លួចមានស្ថានទម្ងន់ទោសប្រេីអំពេីហិង្សារដោយប្រើកាំបិត និងធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃ

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមផេកផ្លូវការនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងនៅថ្ងៃទី១៧ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿង លួចមានស្ថានទម្ងន់ទោស (ប្រេីអំពេីហិង្សារដោយប្រើកាំបិត និងធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃ) នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១ និង ១៥នាទី (រំលងអាធ្រាត) នៅចំណុចភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ខេត្តប៉ៃលិន មានជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ ជនជាតិខ្មែរ បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ និងបានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ រដ្ឋា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអាហារដ្ឋាន បណ្ដាលឱ្យដួល និងបានយកកាំបិតកាប់សំដៅទៅលេីជនរងគ្រោះ តែត្រូវជនរងគ្រោះចាប់ដងកាំបិតជាប់ រួចក្រុមជនសង្ស័យបានធ្វេីសកម្មភាពយកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់តែម្តង។

 

ក្រោយពីទទួលបានព័ត៌មានខាងលេី ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្រប សម្រួលនីតិវិធីពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បញ្ជាឱ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដដឹកនាំដោយវរសេនីយ៍ឯក ហ៊ីង យ៉ាន់ នាយការិយាល័យ លោក វរសេនីយ៍ទោ មុំ វីរ: នាយរងការិយាល័យ លោក វរសេនីយ៍ទោ ឡោ ពុធ អធិការរងផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ/ក្រុងប៉ៃលិន និងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វេីការស្រាវជ្រាវតាមនីតិវិធីជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងវត្ថុតាងបានមកវិញ។

 

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង ១៥នាទី ត្រង់ចំណុចទំនប់ស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន: ២នាក់ រួមមាន:

 

១-ឈ្មោះ វេត សីហា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

២-ឈ្មោះ វ៉ិត ដេវីត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកបក្សពួក ៣នាក់ទៀតកំពុងរត់គេចខ្លួន។

 

ក្រោយធ្វេីការសាកសួរ ជនសង្ស័យទាំងពីរនាក់ខាងលេីបានសារភាពថា រូបខ្លួន ននិងបក្សពួក ពិតជាបានធ្វេីសកម្មភាព ធាក់ផ្តួលម៉ូតូ និងបានយកកាំបិតកាប់ទៅលេីជនរងគ្រោះដេីម្បីប្លន់យកម៉ូតូ និងទូរស័ព្ទដៃ ពិតប្រាកដមែន។

 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលេី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដេីម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print