កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកកែវសីមា និងស្រុកកោះញែក ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន១ដីកា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រីជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងការ សម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀនស្រុកកែវសីមា និងស្រុកកោះញែក បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៣ករណី និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ១ដីកា។

 

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៨នាក់ ភភេទប្រុស÷១/ឈ្មោះ ទិន ចំរើន ភេទប្រុស អាយុ ២៧ ជនជាតិខ្មែរ,២/ឈ្មោះ ហេង សុវុធ ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបររមិនពិតប្រាកដ,៣/ឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ,៤/ឈ្មោះ ដែន វ៉ាយុ ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ,៥/ឈ្មោះ ថា វ៉ាន់ហៃ ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ,៦/ឈ្មោះ ញឹប ណារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ,៧/ឈ្មោះ ញឹប ប៉ុនថន ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ និង ៨/ឈ្មោះ តាំ ហាំម៉ាត់ យូសុះ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ អ៉ីស្លាម សញ្ជាតិខ្មែរ។

 

ជំនាញបានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលេីជនសង្ស័យទាំង៨នាក់, ជាលទ្ធផល វិជ្ជមាន(+)ទាំង៨នាក់។

 

វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ១០កញ្ចប់(៣កញ្ចប់ធំល្មម និង៧កញ្ចប់តូច), ម៉ូតូចំនួន ៤គ្រឿង, ទូរស័ព្ទដៃចំនួន ៦គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print