ខេត្តក្រចេះ÷ ក្រុមស្ត្រីជើងខ្លាំងប្រចាំស្រុកស្នួលដែលតែងតែជេរប្រមាទនៅតាមបណ្ដាញសង្គមនិងរំលោភលើលំនៅ ឋានត្រូវបានឃាត់ខ្លួនហើយដោយកម្លាំងកងរាជ អាវុធហត្ថខេត្តក្រចេះ។ ជនសង្ស័យមានឈ្មោះ
១.យ៉េងកំហុង ហៅអាពី ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួលខេត្តក្រចេះមុខរបរជាជាងសាឡន។
២.ឈ្មោះម៉ុននីតាភេទស្រីអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំមុខរបរបុគ្គលិកហាងផឹកស៊ី។
៣.ឈ្មោះប៉ុនម៉ាត់ម៉ៃ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្នួលវត្តឃុំស្នួលស្រុកស្នួលខេត្តក្រចេះមុខរបរបុគ្គលិកហាងផឹកស៊ី។
អនុវត្តបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យឿន ណូវី ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ពាក់ព័ន្ធករណីរំលោភលំនៅដ្ឋានគំរាមកំហែងមានស្ថានទម្ងន់ទោសបរិហារកេរជេរប្រមាថជាសាធារណៈតាមបណ្តាញ facebook។
ក្រៅពីឃាត់ខ្លួនជនសង្ស័យដកហូតបានវត្ថុតាង.រថយន្តម៉ាក camry ពណ៌ខ្មៅផលិតឆ្នាំ២០០៧ពាក់ស្លាកលេខភ្នំពេញ(២T 39 36 )ទូរសព្ទ័ ចំនួន៣ គ្រឿង,ម៉ូតូម៉ាកហុងដាពណ៌ខ្មៅផលិតឆ្នាំ២០២៦អត់ស្លាកលេខមួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ជនសង្ស័យនិងវត្ថុតាងកំពុងតែបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










