ខេត្តកណ្តាល ៖ រថយន្តប្រភេទv1ដឹកកុងទីន័រ បានបើកបុករថយន្តដឹកថ្មពីក្រោយ បណ្ដាលឲ្យក្រឡាប់ចាក់កំពប់ថ្មល្បាយពេញលើកំណាត់ផ្លូវមហាវិថីស៊ីជីងពីង (ខាងលិចបឹងត្នោត៥០០ម៉ែត្រ) ដែលស្ថិតក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ ២០២៦ បណ្ដាលឲ្យស្ទះចរាចរណ៍ប់ម៉ោង ហើយសួន ច្បាររងការខូចខាត ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ន វីន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ(រងរបួសស្រាល) បើកបររថយន្តប្រភទបែនដឹកថ្មពេញពាក់ស្លាកលេខចង្កូតស្តាំPP- 4902 រថយន្តក្រឡាប់ចាក់ថ្មពេញមួយចំហៀងផ្លូវរងការខូចខាតធ្ងន់(៧០ភាគរយ) និងមានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកភាគីរថយន្ត v1ផ្ទុកទូរកុងទីន័រ បើកបរដោយឈ្មោះ លី កក្កដា ភេទប្រុសអាយុ២៩ឆ្នាំ (រងរបួស ស្រាល) មានសឺមីសណ្តោងពាក់ស្លាកលេខភ្នំពេញ4B -5201 និងក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ3C- 7363 និងមានទីលំនៅក្នុងភូមិត្រែងទ្រយឹង ឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រថយន្តខូចខាត២០ ភាគរយ)។
តាមការបំភ្លឺពីតៃកុងរថយន្តបែនដឹកថ្មបានឲ្យដឹងថា ពេលខ្លួនបើកបរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងទីន័រមួយនៅឈប់អែបក្បែរផ្លូវខាងមុខ ដោយម្ចាស់រថយន្តទើបមកពីហូបបាយហើយបានបើករថយន្តចាកចេញទៅមុខ រួចខ្លួនបើកមកពីក្រោយបង្អង់ល្បឿនហើយក៏បានងាកក្បាលរថយន្តចេញមកឆ្វេងចូលគន្លងផ្លូវទីមួយ ក៏ស្រាប់តែមានរថយន្តប្រភេទv1កុងទីន័របើកមកពីក្រោយបោះពួយយ៉ាងលឿនបុកគូថរថយន្តខ្លួនពីក្រោយបណ្តាលឲ្យក្រឡាប់ ។ ចំណែកតៃកុងរថយន្តv1ក៏បានឆ្លើយប្រាប់ថា៖ មកពីរថយន្តបែនមិនស៊ីញ៉ូឆ្វេងទើបខ្លួនមើលមិនឃើញនិងជាន់ហ្វ្រាំងមិនទាន់ ។
ក្រោយសមត្ថកិច្ចជំនាញពិនិត្យនិងវាស់វែងរួច បានអញ្ជើញគូភាគីទាំងសង្ខាងទៅធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ ចំណែកម្ចាស់រថយន្តដែលបង្ករការខូចខាតសម្បត្តិសាធារណៈរបស់រដ្ធ(បាក់ដួលរាបដើមឈើលម្អរសួនចែកទ្រូងផ្លូវជិត១០ដើម)ត្រូវចូលខ្លួនទៅដោះស្រាយនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល៕
ដោយ៖ សុរិយា










