ខេត្តបាត់ដំបង៖ ម្ចាស់គណនី Facebook ម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចហៅសួរនាំ បន្ទាប់ពីបង្ហោះចែកចាយវីដេអូរថយន្ដដឹកទំនិញថៃចូលក្នុងទឹកដីខ្មែរ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
យោងតាមចម្លើយរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ដន សុភាព បានបញ្ជាក់ថា រថយន្ដនោះខ្លួនឃើញបើកនៅតាមដងផ្លូវ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ុន្ដែអ្នកបើកពីរនាក់ គឺជាជនជាតិខ្មែរ គ្រាន់តែផ្លាកលេខមានអក្សរថៃ ហើយមិនឃើញមានជនជាតិថៃឡើយ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្ដដែលមានអក្សរថៃនេះ គឺជារថយន្ដដឹកដំឡូងពីខេត្តប៉ៃលិន ចេញទៅប្រទេសថៃ។ ប៉ុន្ដែរថយន្ដនេះបានចូលមកតាំងពីមុនមានបញ្ហាព្រំដែនមកម្ល៉េះ ហើយពេលមានការបិទព្រំដែន គឺចេញមិនទាន់ទើបជាប់។
សមត្ថកិច្ចបានបន្ថែមទៀតថា ចំពោះអ្នកបើកបរ និងម្ចាស់ទំនិញ គឺជាជនជាតិខ្មែរ ពោលមិនបម្រើឲ្យសកម្មភាពលក់ដូររបស់ជនជាតិថៃនោះឡើយ៕
...













