សមត្ថកិច្ចហៅម្ចាស់គណនី Facebook ដែលយកវីដេអូឡានដឹកទំនិញថៃមកចែកចាយ មកសួរនាំហើយ, រថយន្ដនោះជាប់តាំងពីមិនទាន់បិទព្រំដែន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ម្ចាស់គណនី Facebook ម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចហៅសួរនាំ បន្ទាប់ពីបង្ហោះចែកចាយវីដេអូរថយន្ដដឹកទំនិញថៃចូលក្នុងទឹកដីខ្មែរ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

យោងតាមចម្លើយរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ដន សុភាព បានបញ្ជាក់ថា រថយន្ដនោះខ្លួនឃើញបើកនៅតាមដងផ្លូវ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ុន្ដែអ្នកបើកពីរនាក់ គឺជាជនជាតិខ្មែរ គ្រាន់តែផ្លាកលេខមានអក្សរថៃ ហើយមិនឃើញមានជនជាតិថៃឡើយ។

 

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្ដដែលមានអក្សរថៃនេះ គឺជារថយន្ដដឹកដំឡូងពីខេត្តប៉ៃលិន ចេញទៅប្រទេសថៃ។ ប៉ុន្ដែរថយន្ដនេះបានចូលមកតាំងពីមុនមានបញ្ហាព្រំដែនមកម្ល៉េះ ហើយពេលមានការបិទព្រំដែន គឺចេញមិនទាន់ទើបជាប់។

 

សមត្ថកិច្ចបានបន្ថែមទៀតថា ចំពោះអ្នកបើកបរ និងម្ចាស់ទំនិញ គឺជាជនជាតិខ្មែរ ពោលមិនបម្រើឲ្យសកម្មភាពលក់ដូររបស់ជនជាតិថៃនោះឡើយ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print