បុរសម្នាក់រត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបេីកបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តមួយគ្រឿងបេីកបុកបណ្តាលឲ្យបោកខ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាល ពីវេលាម៉ោង០១និង៥៩នាទី  រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រងរបួសបែកចិញ្ចើម (សន្លប់បាត់បង់ស្មារតី អត់មានអត្តសញ្ញាណប័ណ្ណ) ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានរថយន្តមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់រត់ឆ្លងផ្លូវពីលិចទៅកេីតចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបោកខ្ទប់នឹងកញ្ចក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print