អ្នកផ្សាយពត៍មានវិទ្យុFM១០៤.៥ខេត្តបាត់ដំបូង ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន របស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសជាអ្នកផ្សាយព័ត៍មានឲ្យវិទ្យុFM១០៤.៥ ខេត្តដំបងម្នាក់ ចងកធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីថ្ងៃទី៣០ កញ្ញា ២០១៦ នៅបន្ទប់ឃុំឃាំងរបស់សមត្តកិច្ច បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ចាប់ខ្លួនតាមដីការរបស់សាលាដំបូងខេត្តពីបទ.ឆបោក ។ ជនសង្ស័យឈ្មោះ មាស សារៈមន្នី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង.ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបាននគរបាលខេត្តដំបូង

ចាប់ខ្លួនតាមដីកាបញ្ជាឲ្យនាំខ្លួន លេខ៣៧នខ.០១៤ ចុះថ្ងៃទី០២.០៩.២០១៤ របស់លោក ញាណ សុវណ្ណ ចៅករមសើុបសួរសាលាដំបូងខេត្តពោធិ៍សាត់ ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួននៅចន្លោះវេលាម៉ោង១៨
ដល់ម៉ោង១៩ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើអត្តឃាត ដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទាប់ឃុំឃាំងបណ្តោះអាសន្នរបស់សមត្ថកិច្ច ៕

image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print