បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធ (Online Scams) នៅខណ្ឌដង្កោ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ០៩នាក់

ចែករំលែក៖

ភ្នំពេញ÷ ឃាត់ជនជាតិបង់ក្លាដេស ចំនួន០៩នាក់ ក្នុងប្រតិបត្តិការពិនិត្យរដ្ឋបាលជនបរទេសកាលពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះលេខ២៥B ផ្លូវ០២B ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញលុយដុល្លារក្លែងក្លាយមួយចំនួន រួមវត្ថុតាងសម្រាប់ធ្វើសកម្មភាពឆបោក។

 

យោងតាមការឱ្យដឹងពីអាជ្ញាធរបានបញ្ជាក់ថា : ក្នុងប្រតិបត្តិការបង្រ្កាបនេះបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ០៩នាក់ (ជនជាតិបង់ក្លាដេស) ដែលបាន និងកំពុងធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន :

– កុំព្យូទ័រ All-in-One ចំនួន ០៦គ្រឿង

– ទូរសព្ទដៃចំនួន ១៥គ្រឿង

– ប្រាក់ដុល្លារក្លែងក្លាយមួយចំនួនទៀត។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ០៩នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការបន្ត តាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print