ស្រ្តីដែលតាំងខ្លួនជាព្រះម៉ែបារមី នៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានមន្រ្តីធម្មការ និងអាជ្ញាធរ ហៅមកកំណត់ហេតុ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦! អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ខ្ញុំបានបញ្ជាឱ្យរដ្ឋបាលស្រុក និងមន្ទីរធម្មការ និងសាសនា ធ្វើការកោះហៅ លោកស្រីម្នាក់ ដែលល្បីថាបានតាំងខ្លួនជាព្រះម៉ែបារមី នៅក្នុងស្រុកសន្ទុក មកធ្វើកំណត់ហេតុ។

ច្បាស់ណាស់ថា រាល់អបិ្បយជំនឿតាមបែបដូនតា យើងមិនអាចប្រមាថនោះទេ ប៉ុន្តែរាល់ការបង្កើតអបិ្បយជំនឿថ្មីៗផ្សេងៗត្រូវមានភាពសមហេតុសមផល និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន ដែលមានជំងឺ សូមយល់ថា ការស្វែងរកនូវអ្វីដែលជាអបិ្បយជំនឿនោះគ្រាន់តែជាការគួបផ្សំផ្នែកអារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែការព្យាបាលជំងឺជាក់ស្តែង សូមអញ្ជើញទៅមន្ទីរពេទ្យដែលមានជំនាញវីជ្ជាជីវៈ និងវិទ្យាសាស្រ្តពិតប្រាកដជាជំហរក្នុងការព្យាបាល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print