បុរសម្នាក់កំពុងដឹកសាច់សត្វត្រូវសមត្ថកិច្ចស្រែកឃាត់ក៏ទម្លាក់ម៉ូតូផ្ដួលចោលរត់ចូលព្រៃបាត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ មន្ត្រីនគរបាលស្រុកកោះញែកបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជា របស់លោឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគីរី និងបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសុខសាន្តបានប្រទះឃើញជនសង្ស័យម្នាក់ កំពុងដឹកដាកសាច់សត្វហើយពេលឃើញសមត្ថកិច្ចក៏ទម្លាក់សាច់ចោលហើយរត់គេចបាត់ទៅ។

 

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សុខសាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ មាស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត នៅវេលាម៉ោង ៤:១៥ នាទីជិតភ្លឺថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍បានល្បាត ក្នុងភូមិសាស្ត្រ ហើយបានប្រទះឃើញ មុខសញ្ញាម៉ូតូសង្ស័យដឹកសត្វព្រៃ ។

 

ក្រោយមកកម្លាំងប៉ុស្តិ៍បានឃាត់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត តែជនសង្ស័យមិនព្រមឈប់ កម្លាំងប៉ុស្តិ៍ក៏តាមពីក្រោយ។ លុះដល់ចំណុចស្ពានបេតុងឆ្លងអូរច្បារ ជនសង្ស័យក៏បានផ្ដួលម៉ូតូរត់ និង បន្សល់ទុក បេដាក់សាច់នៅជិតនោះ។ ជនសង្ស័យចំនួនមួយនាក់បានរត់ចូលក្នុងព្រៃបាត់ បន្សល់ទុកវត្ថុតាងរួមមាន÷

 

ម៉ូតូC1250ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ មណ្ឌលគីរី ១ A ៩៣២៥ ដែលមានលេខម៉ាស៊ីន ៩៨៦០២២៣ និង លេខ តួ ៩៨៦០២២៣និងសាច់សង្ស័យថាសាច់ទន្សោងចំនួន ២៥ គីឡូក្រាម។

...

 

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្តប្រគល់ជូនជំនាញបរិស្ថានដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print