នគរបាលស្រុកបសេដ្ឋ តាមឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីកំហែងយកទូរសព្ទនិងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងនៅថ្ងៃទី២២ ខែកញ្ញានេះថា ជនសង្ស័យពីរនាក់ ពាក់ ព័ន្ធករណីកំហែងយកម៉ូតូនិងទូរសព្ទ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានរំលឹកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ មានឈ្មោះ បឿន វ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រកួន ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយបានបញ្ជាក់ថា ខ្លួនត្រូវបានឈ្មោះ ភួង សុវណ្ណារិទ្ធទីទី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានធ្វើសកម្មភាពកំហែងយកម៉ូតូរបស់ខ្លួន ម៉ាកនិច ពណ៌ស សេរីឆ្នាំ២០២៦ ស្លាកលេខ ភ្នំពេញ 1LY 2613 និងទូរស័ព្ទ០១គ្រឿង យកទៅបាត់ មិនដឹងទៅទីណា សូមសមត្ថកិច្ចជួយអន្តរាគមន៍ ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្តិពោធិអង្រ្កង កសាងសំណុំរឿង និងបន្តនីតិវិធីស្រាវជ្រាវ ។

លុះដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៦ កំលាំងជំនាញបានស្រាវជ្រាវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក ១ នាក់ទៀត។

១-ជនសង្ស័យឈ្មោះ ភួង សុវណ្ណារិទ្ធទីទី ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិត្រកួន ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង ២-ជនសង្ស័យឈ្មោះ វួន សុខធួន ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិត្រកួន ឃុំពោធ៏អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបាននាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភួង សុវណ្ណារិទ្ធទីទីថា ខ្លួនពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន និងយកទៅលក់នៅរាជធានីភ្នំពេញ ក្នុងតំលៃ២០០ដុល្លារ។

ចំពោះជនសង្ស័យទាំងពីរនាក់ខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print