ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងទទួលផែនគ្រឿងញៀនថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំព័រមាស បានចុះល្បាតឃាត់មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងលេងល្បែងសុីសង (អាប៉ោង)ចំនួន ២ នាក់ស្ថិតនៅចំណុចភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ជនសង្ស័យ ១-ឈ្មោះ កិច កុសល់ (បា) ភេទ ប្រុស អាយុ ៤៥ ឆ្នាំ (ចែកចាយគ្រឿងញៀន និងមេបាញ់ អាប៉ោង) ដកហូត៖ គ្រឿងញៀន ១២ កញ្ចប់ (មធ្យម១, តូច១១),ជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង,ទូរស័ព្ទ ១ គ្រឿង,មេអាប៉ោង ៤ គ្រាប់,ចានលេងអាប៉ោង ១និង ២-ឈ្មោះ រស់ នីរ៉ូត ភេទ ប្រុស អាយុ ២៩ ឆ្នាំ ដកហូត៖ មេអាប៉ោង ៣ គ្រាប់ ទាំង២នាក់ នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាមួយនោះសមត្ថកិច្ចដកហូតវត្ថុតាង •ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១២ កញ្ចប់ (មធ្យម១,តូច១១),ទូរស័ព្ទ ១ គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង,មេអាប៉ោង ៧ គ្រាប់ និងចានលេងអាប៉ោង ១។
បច្ចុប្បន្នករណីខាងលើជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










