ភ្នំពេញ៖ បើតាមការប្រកាសរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៩ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៩ លានដុល្លារអាម៉េរិក។
របាយការណ៍ដដែល បានបញ្ជាក់ថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារបានប្រមាណជាង ១.០០០ កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងនោះគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន៖ 1. គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ 2. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ, វិស័យឧស្សាហកម្មចំនួន ១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ, វិស័យទេសចរណ៍ចំនួន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖ 1. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ 2. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់៕ដោយ៖តារា










