លោក លី ធុជ៖ រាជរដ្ឋាភិបាលនៅតែ បន្តជំរុញកំណែ ទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណទោះប្រឈមសម្ពាធ និងវិបត្តិពីខាងក្រៅក្ដី

ចែករំលែក៖

 

ភ្នំពេញ ៖    ក្នុងរយៈពេលមួយឆ្នាំដែលកម្ពុជា ប្រឈមនឹងវិបត្តិ និងសម្ពាធពីខាងក្រៅក្ដី សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរក្សាស្ថិរភាពប្រទេសជាតិ និងបន្តជំរុញកំណែទម្រង់តាមយុទ្ធសាស្ត្របញ្ចកោណដោយរាថត ។ សម្តេចធិបតីបានកំណត់ទិសដៅច្បាស់លាស់សម្រាប់កម្ពុជា និង ត្រូវបន្តរក្សាទិសដៅអភិវឌ្ឍន៍នេះ ក្នុងបរិបទពិភពលោកដែលថាមពលកាន់តែមានភាពមិនប្រាកដ ប្រជា និងមានតម្លៃថ្លៃឡើង។

    នេះជាការ លើក ឡើង របស់លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិសម្រាប់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក)  ក្នុងវេទិកាពិភាក្សាគោលនយោបាយ ស្តីពី វិបុលភាពសេដ្ឋកិច្ច-សង្គម ក្នុ ងអំឡុងពេលនៃ ការ ផ្លាស់ប្តូរ ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តភាព បរិស្ថាននៅ កម្ពុជា – Socioeconomic Prosperity Amid the transition to an environmentally Sustainable Economy in Cambodia   នៅថ្ងៃទី២៣  ខែកញ្ញា ឆ្នាំ២០២៦។

  លោក លី ធុជ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពង់ខិតខំពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើន និងការប្រកួតប្រជែងរបស់ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ថាមពលដែលមានតម្លៃថោកបំផុត គឺថាមពលដែលយើងមិនចាំបាច់ទិញ ។ រាជរដ្ឋាភិ បាលបានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលសរុបយ៉ាងតិច១៩% ត្រឹមឆ្នាំ២០៣០ ហើយបានអំពាវនាវឱ្យមានការរួមគ្នាពីគ្រប់ភាគី ដើម្បីប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ អគារ ការដឹកជញ្ជូន និងគ្រួសារ។ កម្ពុជាធ្លាប់ស្តារប្រទេសឡើងវិញពីចំណុចចាប់ផ្តើមដែលលំបាកជាងនេះ ដោយផ្អែកលើភាពជាក់ស្តែង ការរៀនសូត្រពីដៃគូ និងការដាក់ប្រជាពលរដ្ឋជាចំណុចកណ្តាលនៃរាល់ការសម្រេចចិត្ត។ ឯកឧត្តម បានបញ្ជាក់ថា ភាពជាដៃគូនៅតែជាកត្តាសំខាន់ ខណៈការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាពមិនអាចសម្រេច បានដោយប្រទេសណាមួយតែឯងឡើយ ៕ 

                   ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print