ខេត្តបាត់ដំបង÷ កាលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៦នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺនបង្ក្រាបករណីក្មេងទំនើង ដែលបង្ហោះម៉ូតូតាមដងផ្លូវក្នុងមូលដ្ឋានខាងលើ ក្នុងនោះបានធ្វើការនាំខ្លួនពួកគេចំនួន ០៦ នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសាក សួរនិងដកហូតម៉ូតូចំនួន០ ៣ គ្រឿងដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះ។
សមត្ថកិច្ចអញ្ជើញអាណាព្យាបាលមកធានានិងបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញមុនពេលឱ្យធ្វើអនាម័យនិងបានរក្សាទុក ម៉ូតូរយៈពេល០៣ខែសិន៕
...
ដោយ៖ សុរិយា










