អ្នកសារព័ត៏មានជើងចាស់មួយរូប​សម្រេច​​ចិត្តនាំកូនដើររើសអេតចាយ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យៈអ្នកសារព័ត៏មានជើងចាស់មួយរូបដែលគេស្គាល់ឈ្មោះថាលោកពៅ រី អតីតជាអ្នកសារព័ត៌មានដ៏សកម្មនៅក្នុងខេត្តបន្ទាយមានជ័យ(ចាស់វស្សា)ធ្លាប់តែមានជីវភាពគួរសម ក្នុងអាជីពខាងលើ ។

 តាមការរៀបរាប់របស់លោកពៅ រី ថាក្នុងវិស័យព័ត៏មានលោកបានចូលបំរើ

អំឡុងឆ្នាំ១៩៩៣ រហូតមកដល់ខែមិថុនាឆ្នាំ២០២៦នេះបានសម្រេចឈប់សរសេរអត្ថបទលក់ឲ្យកាសែតខាងលើ។លោកបន្តថាៈការលាឈប់សរសេរអត្ថបទលក់ឲ្យកាសែតកម្ពុជាថ្មីនេះដោយសារកត្តាសេដ្ឋកិច្ចគ្រួសារ

រកព្រឹកខ្វះល្ងាច ចិញ្ចឹមកូននិងចៅសរុប៩នាក់ ស្នាក់នៅបន្ទប់ជួល៤ម៉ែត្របួនជ្រុងស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។លោកបញ្ជាក់ថាៈរស់នៅសព្វថ្ងៃដើររើសអេតចាយជាមួយកូនស្រីក្នុងមួយថ្ងៃបានប្រាក់ពីរប្រាំពាន់ទៅមួយម៉ីនរៀល

ចំណែកប្រពន្ធស៊ីឈ្នួលលាងចានឲ្យគេ ខំទាំងត្រដរ ពេលខ្លះក៏បានពេលខ្លះទៀតក៏អត់បានប្រាក់ដោយសារពុំមានការងារ។ទោះរងនៅសំពាធគ្រួសារដូចទួលភ្នំក៏តស៊ូរស់ដើម្បីកូនប្រពន្ធទាន់ជីវិតនៅរស់​ទម្រាំ​ជីវិតមួយនេះលាចាកពីផែនដី។

 ការរាប់របស់លោកហាក់គ្មានអ្នកណា ម្នាក់នៅក្បែរជាទីពឹង ព្រោះកាលពីលោកនៅមានស្នាដៃក្នុងវិស័យព័ត៏មានមានមនុស្សម្នារជាច្រើនគាំទ្រប៉ុន្តែ​ពេលធ្លាក់ខ្លួនលាឈប់ពីវិស័យមួយនេះរួមទាំងធ្លាក់ខ្លួនដល់ចំណុចសូន្យសូម្បីតែសាច់ញ្ញាតិក៏មើលមិន

ឃើញ ចំណែកអាយុ៧៣ឆ្នាំ ខ្លួនកាន់តែជរាពាធវង្វែងម្ដងៗរកខុសរកត្រូវភ្នែកកាន់តែងងឹតមើលមិនឃើញ។ 

  ក្នុងនោះលោកក៏សូមអំពាវនាវដល់សប្បុរសជននៅក្រៅស្រុកក៏ដូចជាក្នុងស្រុកមេត្តាជួយគាត់បន្តិច បន្តួចតាមកំលាំងសន្ធានៃបុណ្យដើម្បីឲ្យជីវិតរស់ចិញ្ចឹមកូនទម្រាំគាត់ធំចេះដឹងរកប្រាក់ ម្យ៉ាងទៀតអំពាវនាវដល់​​សប្បុរសជនសុំរទេះរុញមួយនិងគ្រាន់

រុញជាមួយកូនដើររើសអេតចាយ សំបកកំប៉ុង កាដុងជ័រលក់បន្តជីវិតរស់។វណ្ណា(លេខរបស់គាត់014547 463)🙏🏻🙏🏻🙏🏻

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print