បុរសម្នាក់សង្ស័យស្រវឹង បើករថយន្ត Lexus NX200t ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Lexus NX200t ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង រួចបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ខណៈអ្នកបើកបររងរបួសស្រាល ហើយបានចាកចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានបើករថយន្តម៉ាក Lexus NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-8080 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។​ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឱ្យផ្នែកខាងមុខរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំណែកអ្នកបើកបររងរបួសស្រាល ហើយក្រោយមកបានចាកចេញពីកន្លែងកើតហេតុ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print