នគរបាលស្រុកសំរោងទងបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំ​ប​ញ្ជាពីលោក​ឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការនគរបាលខេត្ដកំព​ង់ស្ពឺ​ និងមានការណែនាំពី​លោកវរ​សេនីយ៍ឯក​ ហ៊ាង ឈាងលី ស្នងការរង​ ទទួលផែនការងារប្រឆាំងគ្រឿ​ងញៀន​ និងលោកវរសេនី​យ៍ឯក​ យឿន​ ប៉ាក់ទី​ ស្នងការរង​ ទទួ​លឱ្យជួយដឹកនាំការិយាល័យគ្រឿ​ងញៀន នៅថ្ងៃពុធ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានស្រាវជ្រាវឃាត់មុខស​ញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​បានចំ​នួន ៤នាក់​ នៅចំណុចភូមិស្រែត្រោក ឃុំសែនដី​ ស្រុកសំរោងទង​ រួមមាន÷

១-ឈ្មោះ ចាន់ សុភី ប្រុស ១៨ឆ្នាំ ស្រុកកំណើតសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដក​ហូត​ គ្រឿងញៀន​ ២កញ្ចប់ (មធ្យម ១,តូច​១),ទូរស័ព្ទ ១ គ្រឿង,ឧបករណ៍ប្រើប្រាស់ ២។

២-ឈ្មោះ ភន លុច ប្រុស ២៦ឆ្នាំ ស្រុកកំណើត​ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នជួល​បន្ទប់​ស្នាក់​នៅ​ភូមិស្រែត្រោក ឃុំសែនដី មានទូរស័ព្ទ ១គ្រឿង។

៣-ឈ្មោះ ស៊ិន សុភា ប្រុ​ស ២១ឆ្នាំ ស្រុកកំណើត​ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត ដក​ហូតគ្រឿង​ញៀន​ ១កញ្ចប់,ទូរស័ព្ទ ១គ្រឿង។

៤-ឈ្មោះ អ៉ឹង សុខ ប្រុស ២៨ ឆ្នាំ ស្រុកកំណើត​ ឃុំទារុំ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី​ មានទូរស័ព្ទ ១គ្រឿង។

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង​ បានគូសប​ញ្ជាក់ថាមុខសញ្ញាទាំងនេះជាក្រុមដែលប្រេីផង​ចែក​ចា​យបន្ដផង​ មានគេមកលក់បន្ដ​ ។

បច្ចុប្បន្នករណីខាងលើ(មុខសញ្ញារួមជា​មួយវត្ថុតាង)​ ត្រូវ​បា​ន​បញ្ជូនមកអធិ​ការដ្ឋាននគរបាលស្រុ​កដេីម្បីបំពេ​ញនីតិ​វិធី​និងកសា​ងសំណុំរឿង​ចា​ត់​ការតាមនីតិវិធីបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print