បើអាមេរិកបិទជើងហោះហើរអ៉ីរ៉ង់ អាកាសយានដ្ឋាននៃបណ្តាប្រទេសជិតខាងក៏មិនអាចដំណើរការបានដែរ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេសអ៉ីរ៉ង់ លោក Mohsen Rezaei បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃពុធនេះថា ប្រសិនបើបណ្តាប្រទេសជិតខាងសហការជាមួយសហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ជើងហោះហើររបស់អ៉ីរ៉ង់ នោះទីក្រុងតេហេរ៉ង់នឹងធានាថា អាកាសយានដ្ឋានរបស់ប្រទេសទាំងនោះ នឹងមិនអាចដំណើរការបានឡើយ។

ការព្រមានដ៏ធ្ងន់ៗនេះ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសកាលពីថ្ងៃចន្ទថា រាល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់អ៉ីរ៉ង់ នឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការហោះហើរនៅថ្ងៃទី២៣ ខែកញ្ញានេះ តាមរយៈការគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំ (Secondary sanctions) លើក្រុមហ៊ុន ឬស្ថាប័នផ្តល់សេវាកម្មអាកាសចរណ៍បរទេសណាដែលបន្តផ្តល់សេវាដល់យន្តហោះអ៉ីរ៉ង់។
វិធានការរឹតបន្តឹងលើវិស័យអាកាសចរណ៍នេះ គឺជាផ្នែកមួយនៃការបង្កើនសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់ផ្តាច់អ៉ីរ៉ង់ពីប្រព័ន្ធហិរញ្ញវត្ថុ និងគមនាគមន៍ពិភពលោក ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានឈានចូលដល់ខែទីប្រាំពីរ ដោយគ្មានសញ្ញានៃការថមថយនោះឡើយ៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print