ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit 2026

ចែករំលែក៖

ភ្នំពេញ៖​ លោក​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦​បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «​ពិព័រណ៍វត្តភ្នំ» ដោយមានការចូលរួមពី លោក លោកស្រី គណៈប្រតិភូ GX Summit 2026 ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿងនៃរាជធានីភ្នំពេញ។

ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ព្រូស ពូន ធីប (Mr. Bruce Poon Tip) ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការជ្រើសយកព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit) ឆ្នាំ២០២៦​ ដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនេះ លោក​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មានភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើសកលលោក។

...

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែ លើសពីប្រាសាទ​ (Beyon temple) កម្ពុជា អាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធទេសចរណ៍ពិសេស ភាពរួសរាយរាក់ទាក់ ភាពស្មោះត្រង់របស់ប្រជាជន ដែលពិភពលោកបានទទួលស្គាល់ជា ស្មាមញញឹមខ្មែរ ម្ហូបអាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសារ សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏យូរលង់ ដែលទាំងអស់នេះ គឺជាអត្តសញ្ញាណខ្មែរ និងពោរពេញដោយភាពល្អឯកដ៏វិសេសវិសាល (Authenticity)៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print