លោក ឃួង ស្រេង៖ ពិព័រណ៌វត្តភ្នំរាត្រីនេះបង្ហាញភ្ញៀវទេសចរបរទេសឱ្យស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ          

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការរៀបចំពិធី ពិព័រណ៌វត្តភ្នំរាត្រីនេះ គឺពិតជាបានបង្ហាញឱ្យភ្ញៀវទេសចរបរទេស ស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងពិធីបើកពិព័រណ៌វត្ដភ្នំ Wat Phnom Fair ដែលរៀបចំដោយក្រសួងទេសចរណ៍ និងក្រុមហ៊ុនGAdvantures និងមាន ការចូលរួមជាកិតិយសពីលោក ហួត ហាក់ រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងមានភ្ញៀវជាតិ និងអន្ដរជាតិប្រមាណ ៧០០នាក់ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នៅរមណី យដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ពិព័រណ៍វត្តភ្នំ Wat Phnom Fairគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រេីន នៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដោយព្រឹត្តិការណ៍នេះបានស្វាគ មន៍ភ្ញៀវទេសចរអន្តរជាតិជាច្រេីនមកទស្សនាប្រទេសកម្ពុជា ជាពិសេសមានឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់កម្ពុជា តាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រេីនរួមមានការលេងល្បៃងប្រជាប្រិយ ការសម្ដែងសិល្បៈបុរាណ ការរាំវង់ និងការភ្លក់ម្ហូបអាហារខ្មែរជាច្រេីនសម្បូរបែបទៀត។ ទីក្រុងភ្នំពេញ បានទទួលភាពជូចត់ជាច្រើន ពិសេស ក្នុងរបបប្រល័យពូជសាស្ត្រប៉ុលពត ធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ គ្មានអ្វីទាំងអស់។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អនុវត្តតាម គោលនយោ បាយឈ្នះ ឈ្នះបានធ្វើឱ្យប្រទសដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើន ដូចសព្វថ្ងៃ មានសុខ សុវត្ថិភាព ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់មកដើរលេងកំសាន្តនៅប្រទេសកម្ពុជា ក្នុងទំនុកចិត្តខ្ពស់។ សំរាប់ទស្សនៈកិច្ច ទេសចរណ៍របស់ក្រុមហ៊ុន G Adventures នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បានធ្វើឱ្យវិស័យទេសចរណ៍កើនឡើងមួយកម្រិតថែមទៀត ហើយក៏នឹងបន្តភាពទាក់ទាញឱ្យភ្ញៀងទេសចរណ៍ផ្សេងទៀតមកលេងនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា៖ ការរៀបចំពិព័រណ៌វត្តភ្នំនាពេលនេះ គឺបានធ្វើឱ្យភ្ញៀវទេសចរទាំងអស់មាន ឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណី របស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រើន ដែលបានរៀបចំឡើងនាពេលនេះ ដែលរួមមាន ការលេងល្បែងប្រជាប្រិយការសម្តែងសិល្បៈបុរាណការស្លៀកពាក់តាមបែបប្រពៃណីខ្មែរការរាំវង់ ការភ្លក់ម្ហូបអាហារព្រមទាំងសកម្មភាពទស្សនីយភាពជាច្រើនផ្សេងៗទៀតយ៉ាងសម្បូរបែប។

លោក ឃួង ស្រេង សូមជូនពរឱ្យដំណើទស្សនកិច្ចនៃការរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍អន្តរជាតិ G Adventures នៅក្នុងព្រះរាជាណាចក្រកម្ពុជា នារដូវបៃតងនេះទទួលបាននូវភាពជោគជ័យប្រកបដោយសេចក្តីសុខសុវត្ថិភាពភាពរីករាយជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗនិងអនុស្សាវរីយ៍ថ្មីៗមិនអាចបំភ្លេចបាន។

លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៌ បានអរគុណចំពោះលោក ព្រូស ពូន ធីប (Mr. Bruce Poon Tip) ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការជ្រើសយកព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit) ឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នេះ។

លោកបានបញ្ជាក់ថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មានភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើសកលលោក។ កម្ពុជាមិនមែនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែ លើសពីប្រាសាទ (Beyon temple) កម្ពុជា អាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធទេសចរណ៍ពិសេស ភាពរួសរាយរាក់ទាក់ ភាពស្មោះត្រង់របស់ប្រជាជន ដែលពិភពលោកបានទទួលស្គាល់ជា ស្មាមញញឹមខ្មែរ ម្ហូបអាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសារ សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏យូរលង់ ដែលទាំងអស់នេះ គឺជាអត្តសញ្ញាណខ្មែរ និងពោរពេញដោយភាពល្អឯកដ៏វិសេសវិសាល (Authe ntici ty)។ ជាមួយនឹងការរៀបចំក្នុងពិធីបើក ពិព័រណ៍វត្តភ្នំពិព័រណ៍វត្តភ្នំWat Phnom Fair ក៏មានការលេងល្បែងប្រជាប្រិយការសម្តែងសិល្បៈបុរាណការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ការរាំវង់ ការភ្លក់ម្ហូបអាហារព្រមទាំងសកម្ម ភាពទស្សនីយភាពជាច្រើនផ្សេងៗទៀត។

...

សូមបញ្ជាក់ថា៖ ក្នុងរាត្រីដ៏ត្រកាលនោះ ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមទាំង ៧០០នាក់ បានបង្ហាញពីភាពសប្បាយរីក រាយនិងមានទំនុកចិត្តខ្ពស់បំពោះការរៀបចំឱ្យមានពិព័រណ៍សហគមន៍ “Temple Fair” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ៕ ដោ៖យ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print