ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកALPHARDខណៈបត់ចូលបុរីបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ៤០ នាទីយប់ថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០២៦ នៅត្រង់ចំណុចមុខបុរីវ៉ារីណា សែនសុខ តាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនើបម៉ាកALPHARD ពាក់ស្លាកលេខកម្ពុជា VSVIPHEA បើកបត់ចូលបូរី វ៉ារីណា ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3B-5193ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តកុងតឺន័របានចេញសំណងចំនួន១,២០០ ដុល្លារទៅឲ្យរថយន្តភាគភាគីរថយន្ត ALPHARD ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ










