ភ្នំពេញ៖ ជនសង្ស័យម្នាក់អូសរទេះដើររើសអេតចាយឃើញរថយន្តដឹកទំនិញមួយគ្រឿងដែលម្ចាស់ចតដេកនៅអែបចិញ្ចើមផ្លូវ ឃើញឱកាសល្អយប់ស្ងាត់ក៏ធ្វើសកម្មភាពលួចយកអាគុយរថយន្តបានមួយរួចយកទៅលក់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវឌួង ងៀប ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីពេញ។
ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្តដឹកទំនិញមកឈប់ចតអែបចិញ្ចិមផ្លូវហើយក៏ដេកលក់ ពេលនោះជនសង្ស័យដែលជាអ្នកដើររើសអេតចាយបានធ្វើសកម្មភាពលួចយកអាគុយរថយន្តបានចំនួន១ហើយរូបគេយកទៅលក់បានលុយ៦មុឺនរៀល។ ក្រោយមកជនសង្ស័យក៏មកលួចយកអាគុយជាលើកទីពីរតែត្រូវម្ចាស់ឃើញទាន់ឃាត់ជាប់ រួចនាំទៅយកអាគុយដែលគេយកទៅលក់នោះមកវិញហើយក៏ប្រគល់ជូនសមត្ថកិច្ច ។
ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សីហា សែនសុខ









