មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស គូសបញ្ជាក់ចំណុចគន្លឹះចំនួន ៣សំខាន់ៗ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មាធិការកសាងសន្តិភាព ក្រោមមូលបទ “ភាពជាម្ចាស់ថ្នាក់ជាតិក្នុងការអនុវត្ត៖ ការពង្រឹងស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រការកសាងសន្តិភាពអន្តរជាតិ”

ចែករំលែក៖

ភ្នំពេញ៖ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មាធិការកសាងសន្តិភាព ក្រោមមូលបទ “ភាពជាម្ចាស់ថ្នាក់ជាតិក្នុងការអនុវត្ត៖ ការពង្រឹងស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រការកសាងសន្តិភាពអន្តរជាតិ”។ កិច្ចប្រជុំនេះដឹកនាំដោយដោយព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឋានៈជាប្រធានគណៈកម្មាធិការកសាងសន្តិភាព។

 

ក្នុងបទអន្តរាគមន៍ លោករដ្ឋលេខាធិការ កាន់ ផារិទ្ធ បានគូសបញ្ជាក់ចំណុចគន្លឹះចំនួន ៣៖

 

១.  ភាពជាម្ចាស់ថ្នាក់ជាតិ ការផ្សះផ្សាជាតិ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់សន្តិភាពយូរអង្វែង

 

២. ការគាំទ្រការកសាងសន្តិភាពអន្តរជាតិគួរតែផ្អែកលើតម្រូវការជាក់ស្តែង មានភាពជាម្ចាស់ថ្នាក់ជាតិ និងស្របតាមអាទិភាពជាតិ

...

 

៣. គណៈកម្មការកសាងសន្តិភាពគួរតែបន្តទាញយកផលប្រយោជន៍បន្ថែមទៀតពីបទពិសោធន៍ចម្រុះ និងចំណុចខ្លាំងរបស់សមាជិកខ្លួន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print