កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងហាងកាហ្វេសង្ស័យបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងកាហ្វេមួយចំនួន ដែលត្រូវបានសង្ស័យថា លួចបង្កប់សេវាផ្លូវភេទខុសច្បាប់ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន។

 

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ត្រង់ចំណុចផ្លូវរថភ្លើង ត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា ទីតាំងខាងលើធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន ចុះបង្ក្រាបម្តងរួចមកហើយ។ ក្រោយមក ទីតាំងនេះបានបើកដំណើរការឡើងវិញ។

 

បន្ទាប់ពីនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះណែនាំ និងអប់រំម្ចាស់ទីតាំងម្តងទៀត ដោយមិនអនុញ្ញាតឱ្យបន្តសកម្មភាពខុសច្បាប់។ ទោះជាយ៉ាងណា តាមការបញ្ជាក់របស់សមត្ថកិច្ច ទីតាំងនេះនៅតែបន្តបើកដំណើរការ និងសង្ស័យថាបម្រើសេវាផ្លូវភេទខុសច្បាប់។

 

លុះដល់យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងប្រមូលវត្ថុតាងមួយចំនួន។

 

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនអ្នកពាក់ព័ន្ធ និងវត្ថុតាងទៅកាន់មូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។

...

 

ចំពោះទីតាំងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថបិទជាស្ថាពរ និងមិនអនុញ្ញាតឱ្យបន្តបើកដំណើរការឡើងវិញឡើយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print