ម៉ូតូគុបជ្រុងជិះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ញូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៦និង១៤នាទី  ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

 

ជនរងគ្រោះទី១មានឈ្មោះ យិន ដារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសកែងដៃ មានអាសយដ្ឋាននៅ ភូមិស្វាយពក សង្កាត់ស្វាយពក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ។

 

ជនរងគ្រោះទី២មានឈ្មោះ យ៉ត សុន ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានក្រុមសង្រ្គោះជួយជូតលាងនិងរុំរបួសរួចរាល់គាត់សុំត្រឡប់ទៅផ្ទះដោយមធ្យោបាយខ្លួនឯង។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតឆ្លងផ្លូវជាតិលេខ៣ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជេីងទៅត្បូងជ្រុលបុកបណ្តាលឲ្យរបួសធ្ងន់ស្រាល។

...

ក្រោយកេីតហេតុសមត្ថកិច្ចធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print