ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការហ្រ្វង់កូហ្វូនី ពិភាក្សា អំពីវឌ្ឍនភាព នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមធំៗ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ

ចែករំលែក៖

ទីក្រុងញូវយ៉ក៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ព្រមទាំងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) និងហ្វ្រង់កូតិច (FrancoTech) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

 

វឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលើកយកមកពិភាក្សាយ៉ាងលម្អិត ក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print