អ្នកនាំពាក្យគ្រោះមហន្តរាយ៖ គិតត្រឹមមួយសប្តាហ៍ខេត្តចំនួន១០ រងគ្រោះដោយទឹកជំនន់ប៉ះពាល់ជាង ១ម៉ឺនគ្រួសារ និងស្រូវជាង ១ម៉ឺនហិកតា

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី​ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះថា​ ក្នុងរយៈពេលមួយសប្តាហ៍នេះ មានខេត្តចំនួន១០ បានរងគ្រោះដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង ១ ៦០០០គ្រួសារ ជម្លៀសប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ និងដំណាំស្រូវជាង ១ម៉ឺនហិកតា។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី៨-២៥ ខែកញ្ញា ឆ្នាំ២០២៦គ្រោះទឹកជំនន់ប៉ះពាល់ក្រុង-ស្រុកចំនួន៣៩នៃខេត្ត១០រួមមានខេត្តក្រចេះ, ត្បូងឃ្មុំ, កំពង់ធំ, កំពង់ចាម, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, សៀមរាប,និងខេត្ត បន្ទាយមានជ័យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៦ ៧៨៩ គ្រួសារផ្ទះចំនួន ១៦ ៥៤៧ ខ្នង ជម្លៀសប្រជាពលរដ្ឋ ២០១៦ គ្រួសារ និងស្រូវ ១០ ៤៤៥ ហិកតា។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ ក៏បានសន្និដ្ឋានថាទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះជាបណ្តើរៗហើយជំនន់ដែលកំពុងកើតឡើងនេះ ជាជំនន់ទឹកភ្លៀង។ ទោះជាយ៉ាងណា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្ពស់ ដោយឥទ្ធិពលព្យុះក្នុងតំបន់។

...

ដោយឡែក​បើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ នឹងបង្កឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថានភាពនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ព្រមទាំងមានស្ថានភាពរលកសមុទ្រខ្ពស់ ដែលទាមទារឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតអាកាសធាតុទាំងនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print