ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដេីរឆ្លងផ្លូវត្រូវរថយន្តបេីកបុកពេញទំហឹង កាលពីវេលាម៉ោង០៥និង២៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ង៉ែត កំសត់ ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួសជេីងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិអូរកេស ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានដេីរឆ្លងផ្លូវពីលិចទៅកេីតខណៈដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វេីដំណេីរពីត្បូងទៅជេីងលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ហេីយរថយន្តបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










