រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូពីក្រោយ រួចកិនជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះបងប្អូន ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហើយត្រូវរថយន្តកុងតឺន័របើកបុកពីក្រោយ បណ្តាលឲ្យដួល និងកិនចំក្បាល។ បន្ទាប់ពីកើតហេតុ រថយន្តកុងតឺន័របានបន្តដំណើររត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមប្រដេញ និងឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1MV-2571 ដោយធ្វើដំណើរម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។

លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនស្គាល់ស្លាកលេខ ដែលធ្វើដំណើរមកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឲ្យយុវជនរងគ្រោះដួល ហើយរថយន្តបានកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយបង្កហេតុ រថយន្តកុងតឺន័របានបន្តដំណើររត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមប្រដេញ និងឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង និងយករថយន្តបង្ក ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។

...

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print