នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវជាតិលេខ៣ វត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

ជនសង្ស័យ០៩នាក់រួមមាន៖ ១-ឈ្មោះ ចាន់ ផានុន ហៅ អាសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ថន ប៊ុនលាប ហៅ អាលាប ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ឈ្មោះ ព្រយ ចំរើន ហៅ អាតឿ ភេទប្រុស អាយុ ១៩ឆ្នាំ ៤-ឈ្មោះ រិទ្ធ សង្ហា ហៅ អាប៉ែរ ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ ភឿន សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៨ ឆ្នាំ ៦-ឈ្មោះ ថាត មេសា ហៅ អាបឹម ភេទប្រុស អាយុ ១៨ ឆ្នាំ ៧-ឈ្មោះ រ៉ាត់ ណារិន ហៅ អារិន ភេទប្រុស អាយុ ១៨ ឆ្នាំ ៨- ឈ្មោះ សំអាង បញ្ញា ហៅ អាញ្ញា ភេទប្រុស អាយុ១៩ ឆ្នាំ ៩- ឈ្មោះ ទាវ តូ ហៅ អាតូ ភេទប្រុស អាយុ ២២ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print