ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- នៅអង្គការសហប្រជាជាតិអនុទិននិយាយផ្សេង តែនៅតាមព្រំដែនក្នុងទឹកដីកម្ពុជាអនុទិនធ្វើផ្សឹង?
២- អនុទិននិយាយវាយប្រហារខ្មែរនៅអង្គការសហប្រជាជាតិ ធ្វើឲ្យសៀមកាន់តែត្រូវអាប់មុខ ដោយសារពិភពលោកបានដឹងការពិតអស់ហើយ?
៣- ចាំដល់វេនកម្ពុជាឡើងថ្លែងការណីវិញម្តង កាន់តែធ្វើឲ្យពិភពលោកភ្ញាក់ព្រើតតែម្តង ដោយគេបានដឹងថាសៀមជាមនុស្សខូចនិងសាហាវ?
៤- សៀមឈ្លានពានកម្ពុជាហើយខ្លាចអន្តរជាតិដឹងការពិត សៀមហាមមិនឲ្យចូលទៅតំបន់ព្រំដែន?
៥- បើសៀមគោរពបទឈប់បាញ់ថ្ងៃ២៧ធ្នូ២៥ សៀមត្រូវដកថយចេញពីទឹកដីកម្ពុជាទៅនៅកន្លែងដើមថ្ងៃ២៧ធ្នូ២៥។
៦- ទំនប់ទឹកដ៏ធំក្នុង៩ទំនប់នៅសៀមឈ្មោះ ឃួនដានប្រាកានឆន បានបាក់ពីយប់ថ្ងៃទី២៦កញ្ញា២៦ហើយ នៅទំនប់៨ទៀតនឹងសង្ឃឹមថាបាក់បន្តបន្ទាប់?
៧- នៅពេលដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជាឡើងថ្លែងការណ៍ម្តងវិញនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គង់តែសៀមភ្លឺភ្នែកដែលពិភពលោកបានដឹងការពិតនៃអំពើឈ្លានពានរបស់សៀមលើទឹកដីកម្ពុជា?
៨- ចំពោះឧក្រឹដ្ឋកម្មឆបោកតាមបច្ចេកវិជ្ជានៅកម្ពុជាបើទោះសមត្ថកិច្ចរាជរដ្ឋាភិបាលខិតខំយ៉ាងណាក៏ពិបាកនឹងផ្តាច់ប្ញសគល់វាដែរ បើនៅមានមន្ត្រីអ្នកមុខអ្នកការស៊ីលុយឧក្រឹដ្ឋជននិងធ្វើជារនុកក្នុងឲ្យពួកវា?
៩- ដើម្បីលុបបំបាត់ឲ្យអស់និងឲ្យផុតពូជឧក្រឹដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជាគួរកាត់ប្ញសគល់ពួកវាតាំងពីក្រោមដល់លើទើបអាចយកឈ្នះលើពួកវាបាន?
១០- ដើម្បីសន្តិភាពនិងយុត្តិធម៌ អំណាចត្រូវស្ថិតនៅក្រោមច្បាប់ សៀមឈ្លានពានកម្ពុជាគឺសៀមយកអំណាចដាក់ពីលើច្បាប់និងមិនគោរពច្បាប់?
ដោយ ៖ សុខ ឥសាន












