កំណាត់ផ្លូវសហពន្ធ័រុស្ស៊ីជាង៥គីឡូម៉ែត្រក្នុងសង្កាត់កាកាប ២និងចោមចៅ៣ ត្រូវបានក្រុមការងារមន្ទីរសាធារណការចុះសម្អាតក្រោយរងជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ កញ្ញានេះក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយ ពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ កាលពីម្សិលម៉ិញ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យកំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី២និងសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៏សែនជ័យ បានទទួលរងនូវកាលលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីទឹកបានស្រកអស់ ម្យ៉ាងដោយ មានធូលីដី កកលើទ្រូងផ្លូវ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំជាបន្ទាន់ឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់រថយន្ត១០ គ្រឿង ធ្វើការលាងសំអាតភ្លាមៗ ដោយចាប់អនុវត្តពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សាលារៀនជម្ពូរវ័ន ដើម្បីកុំឱ្យដីហុយ ប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ផងដែរ ខណៈ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែល កាន់ព្រះពុទ្ធសាសនា បាននឹងកំពង់ធ្វើដំណើរទៅដាក់វេនបិណ្ឌ តាមប្រពៃណីសាសនា នៅតាមវត្តអារាមនានា។

...

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា៖ កំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រព័ន្ធលូបង្ហូរទឹក២ខ្សែដែលត្រូវហូររំដោះចេញ ដោយខ្សែទី១នៅប៉ែងខាងជើងមហាវិថីសហព័ន្ឋរុស្ស៊ីទឹកត្រូវហូរចាក់បន្តទៅប្រឡាយទួលសំពៅ។ចំណែកខ្សែទី២ ប៉ែងខាងត្បូងមហាវិថីសហព័ន្ឋរុស្ស៊ីទឹកត្រូវហូរទៅប្រឡាយបារាំង ប៉ុន្តែឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗកំណាត់មហាវិថីមួយនេះតែងទទួលរងការលិចលង់ ហើយក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះដោះស្រាយភ្លាមៗ ធ្វើឱ្យការលិចលង់មិនប្រើពេលយូនោះទេ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print