កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យញៀនថ្នាំ២នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

នៅវេលាម៉ោង២៣និង៤០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តំណាងឱ្យក្រុមហ៊ុនប៉ាងណាគ្រីគ្រុប ស្តីពីករណីលួចសម្ភារៈនៅក្នុងក្រុមហ៊ុន កាលពីវេលាម៉ោង២៣និង២៣នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បង្កដោយសង្ស័យមួយក្រុម ហេីយត្រូវបានសន្តិសុខយាមនៅទីនោះឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។

ក្រោយពីទទួលបានបណ្ដឹងរាយការណ៍ខាងលើលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានដឹកនាំកម្លាំងជំនាញមូលដ្ឋានចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ នួន សុខសម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ, ២-ឈ្មោះ សុខ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមានដូចជា ម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ម្នាក់ឈ្មោះសុខវឌ្ឍនា។លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានចូលលួចសម្ភារៈរបស់ក្រុកហ៊ុនខាងលើ និងបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ លោកវរសេនីយ៍ត្រី៍ តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះ គឺជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងស្រុកម៉ាឡៃផផងដែរ។

 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print