ទឹកស្ទឹងសង្កែស្រកចុះធូរស្រាលបន្តិចហើយប៉ុន្តែក្នុងភូមិសាស្ត្រមួយចំនួនទឹកមិនទាន់ស្រកចុះនៅឡើយទេ

ចែករំលែក៖

ខេត្តបាត់ដំបង÷ ទឹកស្ទឹងសង្កែបានស្រកចុះធូរស្រាលបន្តិចហើយប៉ុន្តែក្នុងភូមិសាស្ត្រលំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវកំណាត់ផ្លូវសំខាន់ៗមួយចំនួនទឹកមិនទាន់ស្រកចុះនៅឡើយទេ។

រយៈពេល៣ថ្ងៃកន្លងមកនេះចាប់តាំងពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ នេះជំនន់ទឹកស្ទឹងសង្កែដែលហូរមកពីផ្នែកខាងលើស្រុកសំឡូត បានបង្កការជន់លិចគ្របដណ្ដប់លើតំបន់ជាច្រើន ដូចជា លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ កំណាត់ផ្លូវសំខាន់ៗក្នុងទីប្រជុំជនក្រុងបាត់ដំបងរងការជនលិចស្ទើរតែទាំង ស្រុង ដែលតំបន់ខ្លះជន់លិចរាក់ និងទីកន្លែងខ្លះទៀតរងការជនលិចត្រឹមចង្កេះ ឬត្រឹម ក ប៉ុន្តែសំណាងល្អរយៈពេលពីរថ្ងៃមកនេះអាកាសធាតុបានប្រែប្រួលមេឃចាប់ផ្ដើមបើកថ្ងៃស្រឡះ ទឹកក៏បានស្រកចុះវិញជាបន្ត បន្ទាប់ លើកលែងតែតំបន់មួយចំនួនជាតំបន់ទំនាបមិនទាន់ស្រកថយ ឬរីងនៅឡើយ។

គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៦ នេះតារាងបង្ហាញកម្រិតទឹកបង្ហាញថាទឹកស្ទឹងសង្កែបានស្រកចុះពីកម្ពស់ ១៤,១៨ ម៉ែត្រមកនៅ ១៣,៨០ម៉ែត្រ។ បើទោះ បីជាបែបនេះជំនន់ទឹកភ្លៀងដដែលក៏មិនទាន់ត្រូវបានថមថយនៅឡើយ ពិសេសនៅតំបន់ទីរងទឹកប៉ែកខាង ក្រោមនៃស្រុកឯកភ្នំ កំពុងតែរងការជនលិចយ៉ាង ធ្ងន់ធ្ងរ។

ពេលនេះមន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធកំពុងតាមដានដើម្បីសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលមានសុវត្ថិភាព រីឯមន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្ត កំពុងតែចុះពិនិត្យតំបន់ដែលទឹកស្រកថយដើម្បីវាយតម្លៃចំពោះការប៉ះពាល់ខូចខាតដែលត្រូវជួសជុល ឬស្ថាបនាឡើងវិញ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានប្រព័ន្ធលូជាដើមដែលរងការខូចខាត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print