លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖

 

១- លោកម៉ាក្រុងបាននិយាយថាឲ្យឈប់ប្រើច្បាប់ព្រៃហើយងាកមកប្រើច្បាប់អង្គការសហប្រជាជាតិលោកម៉ាក្រុងចង់សំដៅដល់អនុទិន នាយករដ្ឋមន្ត្រីសៀមកុំឲ្យប្រើច្បាប់ព្រៃឈ្លានពានកម្ពុជា?

២- ដំណើររឿងសៀមឈ្លានពានកម្ពុជាត្រូវតែចងក្រងទុកជាឯកសារតាំងពីដើមដល់ចប់ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយចងចាំទោះថ្ងៃក្រោយខ្មែរនិងសៀមត្រូវរ៉ូវគ្នាវិញក៏ដោយ ?

៣- អំពើឈ្លានពានរបស់សៀមមកលើកម្ពុជាហើយការបំផ្លឹចបំផ្លាញលើអ្វីៗរបស់កម្ពុជាគឺជារឿងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានជារៀងរហូត។

៤- អំពើឧក្រឹដ្ឋកម្មឆបោកនិងការជួញដូរគ្រឿងញៀននៅក្បែរខ្លួនយើង បើបន្ធូរដៃតែបន្តិចវានឹងងើបឡើងវិញភ្លាម មិនអាចបន្ធូរដៃបានជាដាច់ខាត?

៥- ក្នុងការកម្ចាត់ឧក្រឹដ្ឋកម្មឆបោកតាមបច្ចេកវិទ្យានិងការជួញដូរគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព គាប្បីបោសសំអាតមន្ត្រីនិងសមត្ថកិច្ចរដ្ឋកុំឲ្យធ្វើជារនុកក្នុងឲ្យឧក្រឹដ្ឋជនបាន។

៦- ការបង្ហើបរបស់លោកត្រាំថាតើចិនចង់ទិញអាវុធពីសហរដ្ឋអាមេរិកទេ អាចជារឿងកំប្លែងមួយ ព្រោះចិនមានអាវុធគ្រប់គ្រាន់សម្រាប់ប្រើប្រាស់និងលក់ឲ្យបណ្តាប្រទេសដែលត្រូវការ ។

៧- លោកត្រាំហាមចិនមិនឲ្យជួយអ៊ីរ៉ង់ ចុះសហរដ្ឋអាមេរិកឲ្យអ៊ីស្ត្រាអ៊ែលជួយខ្លួននោះយ៉ាងណាដែរ?

៨- ការសម្រេចបិទច្រកព្រំដែន ការសម្រេចលុបចោលអនុស្សារណ២០០១ ធ្វើឲ្យអនុទិនធ្លាក់ប្រជាប្រីយភាពយ៉ាងខ្លាំង។

៩- ដោយសារអនុទិនយកច្បាប់ព្រៃមកអនុវត្តជាមួយកម្ពុជា ធ្វើឲ្យជីវភាពនយោបាយអនុទិនអាយុខ្លី?

១០- ព្រះពុទ្ធបានត្រាស់ថាអន្នណាសាងបាប អ្នកនោះជាអ្នកទទួល សៀមបានសាងបាប់ឥឡូវសៀមកំពុងទទួលរងបាបកម្មជាក់ស្តែងហើយ។

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print