ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរជិះម៉ូតូឌុបគ្នាធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តម៉ាក DEFENDER បេីកបុកពីក្រោយបណ្តាលឲ្យធ្លាក់ប្រពន្ធមកលេីថ្នល់ភ្លាមនៅក៏មានរថយន្តឃ្លប់មួយគ្រឿងទៀតមកកិនបន្ថែមបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធមួយគួរ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AX 4693 ឌុបគ្នាធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកDEFENDER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT 5577 បេីកបុកពីក្រោយបណ្តាលឲ្យប្រពន្ធដែលអង្គុយខាងក្រោយធ្លាក់មកលេីថ្នល់ ភ្លាមនោះក៏មានរថយន្តឃ្លប់មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ3D 7242 បេីកស្របទិសគ្នាដែរមកកិនបន្ថែមបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុយករថយន្តនិងម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ










